價格:免費
更新日期:2019-05-27
檔案大小:3.8M
目前版本:4.0
版本需求:Android 4.4 以上版本
官方網站:https://electricianstartup.info
Email:uonkimsan.kh2017@gmail.com
聯絡地址:隱私權政策
សួស្តីអ្នកទាំងអស់គ្នា! ខ្ញុំបាទឈ្មោះ គឹមសាន្ត សព្វថ្ងៃខ្ញុំរស់នៅទីក្រុងភ្នំពេញ ហើយខ្ញុំគឺជាអតីតនិស្សិតម្នាក់រៀននៅវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី ហៅកាត់ អាយអុីអេស ជំនាន់ទី ៥ ថ្នាក់ ET-05FB កម្រិតវប្បធម៌បរិញ្ញាប័ត្ររងជំនាញអគ្គិសនី ។ ខ្ញុំមិនមែនជាអ្នកអភិវឌ្ឍន៍កម្មវិធីទូរស័ព្ទអាជីពទេប៉ុន្តែដោយសារការស្រឡាញ់និងចូលចិត្តអំពីបច្ចេកវិទ្យាទើបធ្វើឲ្យខ្ញុំស្វ័យសិក្សាដោយខ្លួនឯងតាមរយះយូធូបនិងគេហទំព័រផ្សេងៗដែលបង្រៀនពីការបង្កើតកម្មវិធីទូរស័ព្ទប្រភេទអេនដ្យយ។ សូមអគុណចំពោះលោកអ្នកដែលបានទាញយកនឹងប្រើប្រាស់កម្មវិធីពិនិត្យអក្ខរាវិរុទ្ធនេះ ។ ប្រសិនបើមានមតិយោបល់ផ្សេងសូមផ្ញើរសារមកកាន់អុីម៉ែល៖ uonkimsan.kh2017@gmail.com ៕
គេហទំព័រ khmerwriters.com ជាគេហទំព័រថ្មីមួយដែលបង ដាញ់ ហុង ដែលគាត់ជាស្ថានិកអ្នកបង្កើតខ្មែរយូនីកូដ និងពុម្ពអក្សរខ្មែរយូនីកូដ ។ គេហទំព័រថ្មីនេះមានតួនាទីក្នុងការពិនិត្យអត្ថបទ និងអាចកែប្រែពាក្យខុសបានដោយស្វ័យប្រវត្តិបាន ប៉ុន្តែមិនទាន់បាន 100% នោះឡើយទេ ត្រូវការអភិវឌ្ឍន៍ និងចូលរួមជាបច្ចេកទេស និងជំនួសទ្រទ្រង់នៅថ្ងៃអនាគតទៀត ។ អ្វីដែលយើងធ្លាប់ដឹងនៅគឺការដាក់ចន្លោះមើលមិនឃើញគឺ ZWSP ចូលទៅក្នុងអត្ថបទបាន ដើម្បីឲ្យអត្ថបទអាចចុះបន្ទាត់បានដោយខ្លួនវា ។
អាប់ដែលលោកអ្នកកំពុងឃើញនេះវាជាអាប់ដែលខ្ញុំបង្កើតឡើងដើម្បីងាយស្រួលសម្រាប់ពិនិត្យអក្ខរាវុទ្ធខ្មែរនៅលើទូរស័ព្ទដៃប្រភេទស្មាតហ្វូន ។